យើងជានរណា?

យើងខ្ញុំជាសាស្រ្តាចារ្យបារាំងដែលនៅបំរើកាងារ ឬ ចូលនិវត្តន៏ ដែលបានចូលរួមបេសកកម្មនាៗដើម្បីគាំទ្រសាស្រ្តាចារ្យខ្មែរ តាំងពី ឆ្នាំ ១៩៩២ មកម្ល៉េះ។

ពីឆ្នាំ ១៩៩២ ដល់ ឆ្នាំ ១៩៩៨ យើងបានសំរបសំរួលកម្មសិក្សា បំប៉ន នៅប្រទេសកម្ពុជាសំរាប់សាស្រ្តាចារ្យ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ជីវវិទ្យា បារាំង និង សំរាប់ គ្រូឧទ្ទេសផងដែរ។ យើងបានបង្កើតឧបកណ៏បច្ចេកទេស គរុកោសល្យ មេរៀន និង លំហាត់បកប្រែជាភាសាខ្មែរដោយ សាស្រ្តាចារ្យ អធិការខ្មែរ ដែលនិយាយភាសាបារាំង។ បេសកកម្មទាំងនេះត្រូវបានរៀបចំឡើងដោយមូលនិធិ ហ្វ្រង់- លីបែតែ និង សំរបសំរួលដោយភាពជាដៃគូររវាងមូលនិធិ និង មជ្ឈមណ្ឌលឯកសារគរុកោសល្យតំបន់ មែន-ល័រប្រទេស បារាំង។

កាងារនេះក៏បានបន្តដោយសមាគមន៏ ល័រ-កម្ពុជា ដែលបាន
បង្កើតឡើងនៅឆ្នាំ១៩៩៨ដើម្បីឆ្លើយតបនឹងតំរូវការរបស់ សាស្ត្រាចារ្យខ្មែរ។ សកម្មភាពរបស់យើងត្រូវបានសំរប ទៅតាម ការវិវត្តន៏នៃកម្មវិធីរបស់ក្រសួងអប់រំយុវជន និង កីឡា កម្ពុជាដែលតែងតែទទួលស្គាល់និងលើកទឹកចិត្តកាងាររបស់យើងតាមរយះការចុះហត្ថលេខាលើប្រូតូកូល រយះពេល បី ឆ្នាំម្តង។ ឧបកណ៏ដែលយើងបានបង្កើតឡើងគឺដើម្បីបំពេញបន្ថែមឧបកណ៏ ដែលបានបង្កើតឡើងរបស់ក្រសួង។