ជំនួយគរុកោសល្យផ្ទាល់សំរាប់សាស្ត្រាចារ្យវិទ្យាល័យ ដែលមាន វគ្គបណ្តុះបណ្តាលប្រចាំឆ្នាំសំរាប់ មុខវិជ្ជាដូច ខាងក្រោម៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ជីវវិទ្យា ផែនដីវិទ្យា និង ភាសាបារាំង សំរាប់ឆ្នាំ ២០០០ ដល់ ២០០២។


 

ការផ្តួចផ្តើមការបង្រៀនពិសោធន៏ និង សាកល្បង សំរាប់ មុខវិជ្ជាវិទ្យាសាស្រ្ត៖ ផ្តល់ ទំនុកចិត្ត និង បណ្តុះបណ្តាល សាស្ត្រាចារ្យខ្មែរអោយប្រើប្រាស់ កញ្ចប់ឧបករណ៏ ពិសោធន៏ និង ឧបករណ៏ពត៌មានវិទ្យា។ ជំនួយជាសំភារះរបស់ គឺបានធ្វើឡើងតាម រយះការផ្តល់កញ្ចប់ឧបករណ៏ពិសោធន៏រូបវិទ្យា និង កំព្យូទ័រ ដែលផ្តល់ដោយដៃគូរបារាំង។

 

ការបង្កើតសៀវភៅជំនួយ ជាភាសាខ្មែរ ពីឆ្នាំ្២០០២ ដល់ ២០០៦ សំរាប់មុខវិជ្ជានិមួយៗសំរាប់ថ្នាក់វិទ្យាល័យថ្នាក់ទី ១០ ១១ និង ១២ សំរាប់បំពេញបន្ថែមឯកសាររបស់ក្រសួង និង បន្ថែមមុខវិជ្ជា គណិតវិទ្យា ជីវវិទ្យា ភូមិវិទ្យា នៅឆ្នាំ ២០១០។


 

កម្មសិក្សាសំរាប់សាស្រ្តាចារ្យខ្មែរនៅតាមវិទ្យាល័យ នានានៅអង់ហ្សេរដែលអនុញ្ញាតអោយ កម្មសិក្សាការីក្លាយជាធាតុសំខាន់មួយនៅពេលដែល ពួកគាត់ត្រឡប់មកប្រទេស ប្រទេសកម្ពុ ជាវិញ។ ភាពជាដៃគូររវាងវិទ្យាល័យនិងវិទ្យាល័យ ដែលអនុញ្ញាត អោយធ្វើការផ្តោះផ្តូរ គ្នាអំពី បច្ចេកទេសគរុកោសល្យ របៀបរស់នៅ និង អនុញ្ញាតអោយបង្កើតគំរោងបច្ចេកទេស និង វិទ្យាសាស្រ្តរួមគ្នា (មានដូចជាមណ្ឌលថាមពលពន្លឺថ្ងៃ)។

 

ការបង្កើត CD Rom ពីរភាសា បារាំង-ខ្មែរ ចំនួនប្រាំ មុខវិជ្ជា នៅឆ្នាំ្២០០៩។ CD Rom ទាំងនេះប្រមូល ផ្តុំឯកសារគរុកោសល្យ នាៗដែលបានចងក្រងដោយ ល័រ-កម្ពុជា រួមបញ្ចូលទាំងរូបភាព វីដេអូ កម្មវិធីពត៌មានវិទ្យា កម្មវិធីសាកល្បងតាមពត៌មានវិទ្យា សំរាប់ មុខវិជ្ជានិមួយៗដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា។ CD Rom ទាំង នេះត្រូវបានចែកចាយនៅគ្រប់វិទ្យាល័យទូទាំងប្រទេសក ម្ពុជា។


នៅក្នុងខែកុម្ភៈឆ្នាំ2014 បេសកកម្ម នៅប្រទេសកម្ពុជាបានបង្កើតឯកសារសម្រាប់ដាក់បន្ថែមនៅក្នុងវេបសាយនោះ។ វាបានកើតឡើងនៅតាមវិទ្យាល័យពីរ: ជាស៊ីមតាកែវនិង 10 ខែមករានៅសៀមរាប និង នៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញនិងសាលារុកោសល្យភូមិភាគនៃខេត្តកំពង់ចាម។

« ឧទាហរណ៏សកម្មភាពមួយនៅប្រទេសកម្ពុជា »

នៅឆ្នាំ ២០០៩ យុទ្ធនាការបញ្ជា្របពីការប្រើប្រាស់ ធន ធានឌីហ្សីតាលបានប្រព្រឹត្តទៅខេត្តក្រុងចំនួនប្រាំដែលមានដូចជា ក្រុងភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង អង្គតាសោម។ នៅក្នុងភូមិសាស្ត្រនីមួយៗ កម្មសិក្សាការី និង សាស្ត្រាចារ្យនាៗ ត្រូវបានជ្រើសរើសពីវិទ្យាល័យចំនួន ៨ ដែលនៅជុំវិញខេត្ត។ ពួកគេត្រូវបានបែង ចែកជាពីរក្រុមដើម្បី ទទួលវគ្គបណ្តុះបណ្តាលរយះពេល៣ថ្ងៃ។ យើងបានបន្ថែម ពេល វេលាមួយថ្ងៃទៀតសំរាប់

គរុ-និសិត្សនៃវិទ្យាស្ថានជាតិអប់រំភ្នំពេញ និង សាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបង និង កំពង់ចាម។ សរុប ទៅមានគ្រូបង្រៀន និង គរុ-និសិត្សពី ២៥០ ទៅ ៣០០ នាក់ដែលមកពីគ្រឹះស្ថានជាង៤០ដែលបានទទួលវគ្គបណ្តុះ បណ្តាលនេះ។